JGEN Coin - JGN - ICO from 12/28/2017 to 01/20/2018

Breaking News

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវជាថ្មីឱ្យកម្មករកម្មការិនីពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវជាថ្មីឱ្យកម្មករកម្មការិនីពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត
Image may contain: 23 people, people smiling, people standing
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវមានការបោះឆ្នោត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងតែបិទបញ្ជីនៃការចុះឈ្មោះបោះឆ្នោត ដូចនេះសូមឱ្យកម្មករកម្មការិនីទាំងអស់ ទៅផ្ទៀងផ្ទាត់ឈ្មោះ ពិនិត្យឈ្មោះ ដើម្បីប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត ដែលនឹងប្រារព្ធទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។លោកនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីអាចបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនពេញចិត្ត គឺចាំបាច់យើងត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាមុនសិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងមានការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ដែលរហូតមកដល់ពេលនេះ មានគណបក្សចំនួន៤ ដែលបានចុះឈ្មោះសម្រាប់ការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ហើយអង្គបោះឆ្នោត មិនមែនជាប្រជាពលរដ្ឋទាំងអស់នោះទេ ប៉ុន្តែអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្តនៅក្នុងតំណែងដែលជាអ្នកបោះឆ្នោត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តទៀថា បន្ទាប់ពីបោះឆ្នោតព្រឹទ្ធសភា កម្ពុជាក៏នឹងមានការបោះឆ្នោតថ្នាក់ជាតិជ្រើសរើស សមាជិករដ្ឋសភា តាមរយៈសមាជិករដ្ឋសភានោះនឹងបង្កើតបាននូវរដ្ឋាភិបាលអាណត្តិថ្មី ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កម្មករកម្មការិនីរួមទាំងឪពុកម្តាយ ជីដូនជីតា និងក្រុមគ្រួសារនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៅទៀត៕

Image may contain: 28 people, people smiling, crowd

No comments