JGEN Coin - JGN - ICO from 12/28/2017 to 01/20/2018

Breaking News

ថ្ងៃអាទិត្យទី០៧ខែមករា២០១៨ ជាថ្ងៃរំលឹកខួបលើកទី៣៩នៃការចូលឈ្លានពានរបស់កងទ័ពយួនមកលើទឹកដីកម្ពុជាយើង

សេចក្តីជូនដំណឹង
.....................
ថ្ងៃអាទិត្យទី០៧ខែមករា២០១៨ ជាថ្ងៃរំលឹកខួបលើកទី៣៩នៃការចូលឈ្លានពានរបស់កងទ័ពយួនមកលើទឹកដីកម្ពុជាយើង សហគមន៍ ខ្មែរនៅប្រទេសបារាំងនឹងធ្វើបាតុកម្មមួយនៅទីក្រុងប៉ារី ទីលានសិទ្ធមនុស្ស (Paris la place du trocadero )ចាប់ពីម៉ោង ១៤ ដល់ម៉ោងង១៧.៣០នាទី
កម្មវត្ថុដើម្បីទាមទារលក្ខខណ្ឌមាន៖

១-ដោះលែងលោក កឹម សុខា និងទម្លាក់ចោលបទចោទទាំងឡាយ ប្រឆាំងអ្នកតំណាងរាស្ត្រ បក្សសង្រ្គោះជាតិទាំងអស់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។

២-ទុកជាមោឃៈសាលដីការំលាយគណបក្សសង្រ្គោះជាតិ ហាមឃាត់មន្រ្តីបក្សសង្រ្គោះជាតិ១១៨នាក់មិនឲ្យធ្វើនយោបាយ០៥ឆ្នាំ និងស្ដារឡើងវិញតួនាទីមន្ត្រី បក្សប្រឆាំងទាំងអស់ទាំងនៅក្នុងរដ្ឋសភានិងថ្នាក់មូលដ្ឋាន។
៣-គោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសារព័តមាន សិទ្ធិសេរីភាពអង្គោរសង្គមសុីវីល ។ល។

៤-គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១ សហគមន៍អន្តរជាតិនិងម្ចាស់ហត្ថលេខីត្រូវធានាការបោះឆ្នោតនៅឆ្នាំ២០១៨ប្រព្រឹត្តដោយត្រឹមត្រូវស្មើភាព យុត្តិធម៏និងតម្លាភាព ។
ក្នុងឱកាសនេះដែរយើងមានតំណាងទទួលហត្ថលេខាដាក់ញត្តិជួនប្រធានាធិបតីបារាំងលោក Emanuel Macron ក្នុងនាមជាសហប្រធានសន្ធិសញ្ញាទីក្រុងប៉ារីស២៣តុលា១៩៩១ ដើម្បីទាមទារឲ្យម្ចាស់ប្រទេសហត្ថលេខីទាំង១៨គោរពស្មារីនៃកិច្ចព្រមព្រៀងឲ្យបានជាកំហិត ។
អាស្រ័ហេតុនេះយើងខ្ញុំសូមថ្វាយបង្គំនិមន្តព្រះសង្ឃនឹងអអញ្ញើញបងប្អូនជនរួមជាតិចូលរួមឲ្យបានច្រើនកុះករ ៕
le dimanche 07Janvier 2018
Un grand rassemblement aura lieu à Paris à la place du Trocadéro à partir de 14h à 17h30.
Objet de la manifestation du dimanche 7 janvier 2018 :
1- Réclamer la libération de Mr Kem Soka chef du parti de l’opposition CNRP ainsi que tout les prisonniers de conscience
2-demander l’annulation dissoudre le parti l’opposition (CNRP )par la court suprême et organiser des élections libres et équitables 2018
3-Respecter les droits de l’Homme, la liberté d’expression et autoriser les journalistes (ONG, etc..) à reprendre leurs activités libre au Cambodge.
4- Respecter les accords de paix de Paris (23 octobre 1991)
Par cette occasion nous allons recueilli les signatures des pétitions que nous allons remettre à Monsieur Emmanuel Macron ,en tant que co-president des accords de paix de Paris pour faire respecter les accords de paix de Paris (1991).
Nous vous appelons à venir nous rejoindre nombreux, on compte sur vous.

No comments