JGEN Coin - JGN - ICO from 12/28/2017 to 01/20/2018

Breaking News

តើមានអ្វីកើតឡើងចំពោះរាងកាយអ្នក បើសិនជាអ្នកញ៉ាំផ្លែត្រសក់រាល់ថ្ងៃពេញមួយខែ???

តើមានអ្វីកើតឡើងចំពោះរាងកាយអ្នក បើសិនជាអ្នកញ៉ាំផ្លែត្រសក់រាល់ថ្ងៃពេញមួយខែ?

https://www.facebook.com/messages/t/bunheng.ros
https://www.facebook.com/messages/t/bunheng.ros

តាមការសិក្សាស្រាវជ្រាវត្រូវបានគេសន្មត់ថា
ផ្លែត្រសក់មានសារធាតុបំប៉នច្រើន
ដែលអាចជួយទ្រទ្រង់រាងកាយរបស់យើង  ជួយប្រឆាំងទៅនឹងមេរោគ
ជម្ងឺ ដូចជាមហារីកជាដើម។ វាមានជាតិបន្សាបដែលផ្ដល់ទៅរាងកាយយើង ក៏ដូចជា ជួយរក្សាជាតិទឹកក្នុងខ្លួន ជំនួយដល់ស្បែក និងសុខភាព សក់យើងទៀតផង។ ដូច្នេះ កាលដែលយើងបន្ថែមផ្លែត្រសក់នៅក្នុងមុខម្ហូបរាល់ថ្ងៃនៃអាហាររបស់យើង លោកអ្នកនឹងអាចទទួលបានផលប្រយោជន៏ជាច្រើន។

Image result for ផ្លែត្រសក់មានសារធាតុបំប៉ន
ផ្លែត្រសក់មានសារធាតុបំប៉ន
អត្ថប្រយោជន៏ចំបងរបស់ផ្លែត្រសក់គឺវាជួយទ្រទ្រង់ជាតិទឹកក្នុងរាងកាយរបស់យើង និងជួយបន្សាបនូវមេរោគមិនល្អដែលមាននៅក្នុងខ្លួនយើងពីការញ៉ាំអាហារផ្សេងៗ។ ៩៥% នៃផ្លែត្រសក់គឺជាជាតិទឹកដែលរាងកាយរបស់យើងត្រូវការជាចាំបាច់ និងសារធាតុវីតាមីន ដែលនឹងបំប៉នដល់រាងកាយ និងសុខភាពយើងទាំងមូលផងដែរ។

មួយវិញទៀត គឺវាអាចជួយដល់ក្លិនមាត់ ក្លិនដង្ហើមរបស់យើង។ ផ្លែត្រសក់នឹងជួយវាយប្រហារបាក់តេរីពីក្នុងខ្លួនយើង ដែលអាចកកើតជាក្លិនមិនល្អនៃរាងកាយនិងមាត់ ដង្ហើមរបស់យើង។ អ្នកគ្រាន់តែដាក់ផ្លែត្រសក់មួយចំនិតតូចក្នុងមាត់ រួចបៀមវាទុកក្នុងមាត់មួយសន្ទុះ វានឹងអាចជួយសម្អាតខ្យល់ដង្ហើមមិនល្អរបស់អ្នកបាន។


លើសពីនេះ ផ្លែត្រសក់នឹងជួយដល់ការរំលាយអាហារ និងរំលាយជាតិខ្លាញ់ដែលមានក្នុងខ្លួនយើងទៀតផង។ ផ្លែត្រសក់មានផ្ទុកជាតិហ្វាយប៊ឺ ដែលជួយសម្អាតក្រពះរបស់យើង និងពោះវៀនរបស់យើង ក៏ដូចជាកាកសំនល់មិនល្អផ្សេងៗចេញពីរាងកាយ។ វាល្អសម្រាប់អ្នកដែលចូលចិត្តតមអាហារ អ្នកដែលខ្លាចធាត់ ដូច្នេះអ្នកអាចជ្រើសរើសញ៉ាំផ្លែត្រសក់ជាប្រចាំជាមួយអាហារទាំងបីពេលរបស់អ្នក។ បើនិយាយជារួមគឺផ្លែត្រសក់ជាបន្លែមួយប្រភេទដែលល្អចំពោះសុខភាពយើងទាំងមូល និងមិនមានផលប៉ះពាល់អ្វីដល់សុខភាពយើងឡើយ៕

អត្ថបទល្អផ្សេងទៀត៖ តើមានអ្វីកើតឡើងបើសិនជាយើងផឹកទឹកដោះគោជំនួសទឹករាល់ថ្ងៃ?

ទឹកដោះគោជួយដល់រាងកាយរបស់យើងឱ្យមានសុខភាពល្អនេះជាអ្វីដែលយើងបានលឺពីការផ្សាយពាណិជ្ជកម្មទឹកដោះគោរាល់ថ្ងៃបាននិយាយ។ ប៉ុន្តែបើសិនជាយើងយករឿងផឹកទឹកដោះគោ នោះមកពិចារណាឱ្យបានដិតដល់យើងនឹងអាចរកឃើញហេតុផលជាច្រើនទៀត ដែលវាអាចមានឥទ្ធពលមកលើរាងកាយរបស់យើង។ តួយ៉ាងបើសិនជាយើង ផឹកវាជារៀងរាល់ថ្ងៃជំនួសទឹក តើនឹងមានអ្វីកើតឡើង???
. ជួយបំប៉នសប្បុរស្បែកយ៉ាងអស្ចារ្យ

មាននារីម្នាក់បានសាកល្បងការងូតទឹកត្រាំជាមួយនឹងទឹកដោះគោស្រស់ក្នុងអាងទឹករបស់នាងជាលទ្ធផលនាងបានឃើញថាស្បែករបស់នាងមានការប្រែប្រួលច្រើន ទៅជាស្រស់ថ្លាជាងមុន ហើយក៏មានសំណើម មិនស្ងួត ធ្វើឱ្យនាងមានទំនុកចិត្តលើខ្លួនឯងជាងមុន ដោយសារតែស្បែកនាងគឺស្អាតជាងមុន។ ដូច្នេះ មិនខុសគ្នាអ្វីពីនេះ បើសិនជាយើងផឹកទឹកដោះគោ ជារៀងរាល់ថ្ងៃ នោះវានឹងជួយបំប៉នស្បែករបស់យើងឱ្យភ្លឺថ្លា សស្អាតជាងមុន ដោយមានជាតិបំប៉នពីខាងក្នុងស្បែកតែម្តង។
. ធ្មេញរឹងមាំ

ទឹកដោះគោមានជាតិកាល់ស្យូមច្រើន ជាងភេសជ្ជៈដទៃៗ ដូច្នេះគឺវាអាចជួយឱ្យធ្មេញយើងមានភាពរឹងមាំជាងមុនជាមិនខាន។ កាត់បន្ថយការពុកធ្មេញ ដែលយើងតែងតែចង់បានដំណោះស្រាយពីលោកគ្រូពេទ្យ។ ជាតិកាល់ស្យូមអាចជួយធ្មេញយើងបានលុះត្រាតែវាមានការផ្សំពីវីតាមីន D ផងដែរ ដូច្នេះ បើចង់ញ៉ាំទឹកដោះគោ ត្រូវជ្រើសទឹកដោះគោណា ដែលមានជាតិវីតាមីន D ច្រើនជាងគេ។
. ឆ្អឹងមានសុខភាពល្អ


វាជាការត្រឹមត្រូវណាស់ ដែលថាការផឹកទឹកដោះគោ គឺជួយឱ្យឆ្អឹងរឹងមាំជាមុន បំប៉នឆ្អឹង ធ្វើឱ្យឆ្អឹងយើងមានសុខភាពល្អ។ ជាពិសេស គឺចំពោះកុមារវ័យជំទង់ដែលត្រូវការជំនួយពីទឹកដោះគោ ដើម្បីជួយឆ្អឹងរបស់គេ ព្រោះគេកំពុងតែស្ថិតក្នុងវ័យលូតលាស់ ដូច្នេះ គេត្រូវតែផឹកទឹកដោះគោឱ្យបានច្រើន។
. ការលូតលាស់នៃសាច់ដុំ

ជាតិវីតាមីនដែលមាននៅក្នុងទឹកដោះគោស្រស់ គឺអាចជួយដល់ការលូតលាស់នៃសាច់ដុំរាងកាយរបស់យើងផ្ទាល់ ជាកុមារៗតែម្តង។ ដូចឃើញស្រាប់ហើយ ថាកីឡាករជាច្រើនបានជ្រើសរើសទឹកដោះគោ ដើម្បីជំនួយសាច់ដុំរបស់គេ ឱ្យសាច់ដុំរាងកាយរឹងមាំ និងមានចលនាស្រួល ដែលជួយដល់ការធ្វើចលនា ក្នុងការប្រកួតរបស់គេ។ ហើយវាក៏ជួយកាត់បន្ថយការឈឺចាប់នៃសាច់ដុំរបស់យើង រាល់ពេលដែលយើងធ្វើសកម្មភាពខ្លាំង ឬធ្វើអ្វីហត់ខុសធម្មតា។
. ជួយស្រកទម្ងន់

មានការសិក្សាជាច្រើនបានរកឃើញថា នារីដែលញ៉ាំទឹកដោះគោច្រើន អាចមានឱកាសស្រកគីឡូច្រើនជាង នារីដែលមិនសូវបានផឹកទឹកដោះគោ។ បើសិនជាអ្នកកំពុងតែស្វែងរក អាហារជំនួយ អ្នកគួរតែជ្រើសរើសការញ៉ាំ ទឹកដោះគោជាប្រចាំ។ ហើយអ្នកគួរញ៉ាំទឹកដោះគោ កំឡុងពេលអាហារពេលល្ងាច ក៏ដូចជារាល់ពេលដែលអ្នកញ៉ាំផ្លែឈើផងដែរ ទើបមានប្រសិទ្ធភាព។
. កាត់បន្ថយស្រ្តេស

អរគុណដល់ជាតិខនិជ និងជាតិវីតាមីនជាច្រើនដែលមាននៅក្នុងទឹកដោះគោ ដែលជួយដល់ការបំបាត់ស្រ្តេស។ ជាពិសេស នៅពេលដែលយើងហត់នឿយពីការងារនៅកន្លែងធ្វើការ ឬពីរឿងអ្វីផ្សេងៗ អ្នកគួរតែជ្រើសរើសញ៉ាំទឹកដោះគោ មួយកែវភ្លាម ជាពិសេសគឺទឹកដោះគោ ដែលក្តៅអ៊ុនៗ ព្រោះវាជួយបន្ថយភាពតានតឹងនៃសាច់ដុំរាងកាយ និងប្រព័ន្ធប្រសាទដើរស្រួល។
. កាត់បន្ថយរោគសញ្ញារបស់ស្រ្តី

ជាតិវីតាមីន ដែលមាននៅក្នុងទឹកដោះគោ នឹងជួយកាត់បន្ថយការឈឺចាប់របស់ស្រ្តី រាល់ពេលមានបញ្ហាប្រចាំខែ។ ធ្វើឱ្យរាងកាយរឹងមាំ រាងកាយធូរស្រាលពីការឈឺចាប់ និងការពារពីផលប៉ះពាល់មិនល្អមកលើស្រ្តី រាល់ពេលមានបញ្ហារាល់ខែរបស់ខ្លួនកើតឡើង។
. ផ្ដល់ថាមពលរាងកាយ

ទឹកដោះគោនឹងជួយអ្នកឱ្យមានកម្លាំងកំហែងឡើងវិញ ក្រោយពីអ្នកជួបភាពនឿយហត់រួចមក អ្នកត្រូវឆ្លៀតពេលឱ្យរាងកាយសម្រាក រួចញ៉ាំទឹកដោះគោស្រស់ ដែលត្រជាក់ៗ មួយកែវភ្លាម អ្នកនឹងបានថាមពលនៃរាងកាយមកវិញភ្លាមៗតែម្តង។
. កាត់បន្ថយការឆ្អល់នៃផ្លូវដង្ហើម

មានអាហារជាច្រើនដែលមានអាស៊ីដដែលបណ្តាលឱ្យមនុស្សមានការក្រហាយ ឬឆ្អល់ដើមទ្រូង។ វិធីមួយក្នុងចំណោមវិធីសាមញ្ញបំផុតនិងល្អបំផុតដើម្បីបន្ថយការឈឺចាប់នេះគឺការផឹកទឹកដោះគោមួយកែវ។ អារម្មណ៍ត្រជាក់និងភាពរឹងមាំនៃទឹកដោះគោជួយកាត់បន្ថយបំពង់អាហារនិងស្រទាប់ក្រពះដើម្បីការពារការឆ្អល់នៃដើមទ្រូង។
១០. ប្រឆាំងនឹងមេរោគ

ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាទឹកដោះគោជួយការពារជំងឺផ្សេងៗជាច្រើន។ នេះរួមបញ្ចូលទាំងសមត្ថភាពរបស់វាដើម្បីជួយបន្ថយសម្ពាធឈាមខ្ពស់និងបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទឹកដោះមានសមត្ថភាពកាត់បន្ថយការផលិតកូឡេស្តេរ៉ុលដោយថ្លើមរបស់អ្នកហើយជួយកែលម្អភ្នែក។ មានអ្នកស្រាវជ្រាវមួយចំនួនជឿថាទឹកដោះគោក៏អាចបន្ថយហានិភ័យនៃការវិវត្តនៃមហារីកមួយចំនួនផងដែរ។  
ឥឡូវអ្នកដឹងថាមានវិធីជាច្រើនទៀតដើម្បីទទួលទានទឹកដោះគោ ដើម្បីទទួលបានប្រយោជន៏ទាំងនោះ នកប្រហែលជាឆ្ងល់ថាតើអ្នកត្រូវផឹកទឹកដោះគោប្រភេទណា។ ចម្លើយខ្លីគឺប្រភេទណាក៏បានដែរ។ ទាំងអស់នឹងផ្តល់អត្ថប្រយោជន៍ដូចគ្នា គ្រាន់តែមានកម្រិតផ្សេងៗនៃជាតិខ្លាញ់និងកាឡូរី។ ដូច្នេះតើអ្នកកំពុងរង់ចាំអ្វី? ទៅទទួលទានទឹកដោះគោឱ្យបានច្រើន និងទាញផលប្រយោជន៍ពីផលប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកដោះគោ៕
ទំនាក់ទនង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខទូរស័ព្ទ 086 822 943


No comments