អំពី ' ទំនិញអនឡាញ '
អំពី ' ទំនិញអនឡាញ '

ប៉ុន្មានឆ្នាំចុងក្រោយនេះការបញ្ជាទិញអនឡាញកំពុងពេញនិយមខ្លាំងណាស់ ថៃជាប់លេខ ២ បន្ទាប់ពីចិនរឿងការបញ្ជាទិញតាម Application ទូរស័ព្ទ ។ ទូទាំងប្រទេសមានការបញ្ជាទិញផលិតផលសម្រកទម្ងន់យ៉ាងច្រើន ឯនៅភាគខាងត្បូងប្រទេសថៃវិញ ផលិតផលដែលពេញនិយមជាងគេគឺផលិតផលធ្វើឲ្យស្បែកសគ្រប់ប្រភេទ (សាប៊ូ, ឡេ, ថ្នាំ, ម្សៅឆុង collagen...) ដោយសារប្រជាជនថៃភាគខាងត្បូងភាគច្រើនមានសម្បុរស្រគាំ ។
ទន្ទឹមនឹងនេះផលប៉ះពាល់ផ្សេងៗក៏តាមមកដែរ មានករណីអ្នកប្រើថ្នាំសម្រកទម្ងន់ហើយស្លាប់ក៏មានច្រើនគួរឲ្យកត់សម្គាល់ មានករណីអ្នកប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសឆាប់រហ័ស ប្រើ collagen លើសកម្រឹតហើយស្បែកយឺតចេញស្នាមប្រេះដូចដីបែកក្រហែងព្យាបាលមិនជា។ល។
មកដល់ថ្ងៃនេះអាជ្ញាធរថៃកំពុងស៊ើបអង្កេតតាមបណ្ដឹងសាច់ញាតិជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និងអ្នកដែលមានបញ្ហាស្បែកធ្ងន់ធ្ងរទាំងនោះទៅតាមច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់របស់រាជាណាចក្រថៃ តាមកម្រឹតករណី (ពិន័យជាប្រាក់ ចេញថ្លៃខូចខាតដល់ជនរងគ្រោះ បិទជំនួញ...) ។ ក្រឡេកមកប្រទេសកម្ពុជាយើងវិញ ខ្ញុំចម្លែកចិត្តណាស់ដែលយុវវ័យទាំងប្រុស ទាំងស្រីនាំគ្នា Live on Facebook លក់ផលិតផលធ្វើឲ្យស្បែកសឆាប់រហ័សពេញទឹកពេញដី ចំណុចពិសេសរបស់ផលិតផលគឺនាំចូលពីប្រទេសថៃសុទ្ធទៅទៀត ។
ខ្ញុំបារម្ភក្រែងអ្នកលក់ដែលបានប្រើប្រាស់ទៅមានបញ្ហា បារម្ភក្រែងអ្នកដែលទិញយកទៅប្រើហើយមានបញ្ហានៅថ្ងៃក្រោយទៅមិនមានលទ្ធភាពព្យាបាលជម្ងឺនឹងគេ ហើយបើវាក្លាយជាបញ្ហាដល់សុខភាពខ្លួន និងអ្នកប្រើប្រាស់ ចំណេញនឹងក្លាយជាចំណង ។ មុននេះខ្ញុំបានស្រាវជ្រាវរកមើលច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់នៅកម្ពុជាដែរ ជាលទ្ធផលច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់នៅមិនទាន់ដាក់ចេញឲ្យប្រើប្រាស់ជាធរមានទេ ពោលគឺនៅជាសេចក្ដីព្រាងច្បាប់មិនទាន់បានអនុម័តនៅឡើយ ។
បើដូច្នេះតើពួកយើងសង្ឃឹមអ្វី? ច្បាប់ការពារក៏មិនទាន់មាន គណៈកម្មការត្រួតពិនិត្យផលិតផលគ្រឿងសម្អាងក៏មិនមាន ។ ខ្ញុំសង្ឃឹមថាលោកអ្នកនាងទាំងអ្នកលក់ និងអ្នកទិញមេត្តាប្រុងប្រយ័ត្ន បើសិនយកផលិតផលជាប្រភេទថ្នាំគួរមើលថាវាបានឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការអាហារនិងថ្នាំឲ្យបានត្រឹមត្រូវមុននឹងយកមកចែកចាយនៅប្រទេសយើង ។
កុំបណ្ដាលឲ្យមានបញ្ហាហើយទើបរត់ទៅថៃព្យាបាលវិញ ។ ផលប៉ះពាល់រយៈពេលវែង ឬខ្លីសូមចៀសវាងឲ្យឆ្ងាយ ។
1. Lotion ដែលនាំចេញទៅកម្ពុជាហើយត្រូវបានអាជ្ញាធរចាប់បាន
https://youtu.be/0qBXco3FhO4
2. អាការៈស្បែកបណ្ដាលពីផលិតផល
https://youtu.be/VHSZR0y-KzY
3. ករណីអ្នកប្រើប្រាស់ដាក់ពាក្យបណ្ដឹង
https://youtu.be/d9-fbrwjOQs
https://youtu.be/0qBXco3FhO4
2. អាការៈស្បែកបណ្ដាលពីផលិតផល
https://youtu.be/VHSZR0y-KzY
3. ករណីអ្នកប្រើប្រាស់ដាក់ពាក្យបណ្ដឹង
https://youtu.be/d9-fbrwjOQs
No comments
Post a Comment